រាជធានីភ្នំពេញ៖
ជនសង្ស័យដែលបានចាប់រំលោភសេពសន្ធវៈស្ត្រីម្នាក់ដែលជាប្រពន្ធមិត្តភ័ក្ត ហើយ ធ្វើអោយប្ដីប្រពន្ធពីរនាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានចង្វារដោយតូចចិត្តនឹងសមត្ថកិច្ចមិនទទួលពាក្យបណ្ដឹងនោះត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនបានហើយ។
លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារអធិការនគរបាលខណ្ឌដូនពេញ បានអោយដឹងថា ក្រោយពីហេតុការណ៍នេះកើតឡើងនិងមានការផ្សព្វផ្សាយនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាមក អធិការដ្ឋាននគរបាលខណ្ឌដូនពេញនិងនគរបាលប៉ុស្តិ៍ស្រះចកចុះស្រាវជ្រាវជាបន្ទាន់ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យដែលរងនូវពាក្យបណ្ដឹងបាន កាលពីថ្ងៃទី១៩ ខែមេសានេះ។
បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចក៏បានចុះទៅធ្វើការបំភ្លឺនិងស្រាវជ្រាវជុំវិញកន្លែងកើតហេតុនិងបានហៅប្អូនប្រុសម៉ក មានដែលជាប្តីជនរងគ្រោះនិងបងប្អូនមកធ្វើការបំភ្លឺនៅចំពោះ សមត្ថកិច្ច។ លោកអធិការខណ្ឌដូនពេញក៏បានឲ្យដឹងទៀតថាហេតុការណ៍នេះមិនមែនដូចការបំភ្លឺរបស់ប្អូន ទាំងពីរដែលបានបំភ្លឺប្រាប់អ្នកសារព័ត៌មានឲ្យចុះផ្សាយនោះទេ។ នៅចំពោះមុខអធិការខណ្ឌដូនពេញនិងបងស្រីប្អូនប្រុសជនរងគ្រោះ បុរសឈ្មោះម៉ក មានដែលជាប្ដីជនរងគ្រោះក៏បានបំភ្លឺឲ្យដឹងថា នៅចំពោះមុខមហាជនថា នគរបាលគ្រប់ប៉ុស្តិ៍ស្រៈចក បានធ្វើការជូនប្រជាពលរដ្ឋហើយតែប្រពន្ធរបស់គាត់បានឆេវឆាវបានត្រឡប់ទៅវិញទោះបីបងប្រុស បងស្រីតាមហៅក៏មិនត្រឡប់មកវិញដែរ។ប្ដីរបស់ស្ត្រីរងគ្រោះក៏បានសុំទោសដល់នគរបាលប៉ុស្តិ៍ស្រះចក ដែលប្រពន្ធរបស់ខ្លួន និយាយពុំសមរម្យនិងធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើនគរបាលប៉ុស្តិ៍ថា មិនបាន ទទួលពាក្យបណ្ដឹងចាត់ការជូនប្រជាពលរដ្ឋ។
គូបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ប្ដីប្រពន្ធពីរនាក់ខាងលើបានកាន់ដៃគ្នាលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែ សំណាងល្អត្រូវបានប្រជានេសាទជនជាតិអ៊ិស្លាមចេញទូកទៅជួយសង្គ្រោះទាន់។ទាក់ទិនការមូលហេតុដែលធ្វើឲ្យប្រពន្ធពីរនាក់មិនចង់រស់នៅដោយអះអាងថា តូចចិត្តខ្លួនឯងមានរឿងច្រើនគិតមិនចេញគ្រោះថ្នាក់ដួលម៉ូតូថ្លោះដៃហើយ ប្រពន្ធក៏ត្រូវបានមិត្តភក្កិ ចាប់រំលោភទៀតទៅប្តឹងសមត្ថកិច្ចមិនចាត់ការដោះស្រាយចាប់ជននោះបានទៀត។
ទោះបីជាយ៉ាងណាជនសង្ស័យដែលរងពាក្យបណ្ដឹងជាប់ចោទថា រំលោភប្រពន្ធមិត្តភ័ក្រ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយនិងកំពុងសាកសួរកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕