ថ្លែងនៅក្នុងការិយាល័យពងក្រពើកាលពីថ្ងៃព្រហស្បត្តិ ទី24 ខែមេសា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា តំបន់ ហ្រ្គីនលេន មានសារៈសំខាន់ណាស់សម្រាប់សន្តិភាពអន្តរជាតិ។ តំបន់ហ្គ្រីនឡែន សម្បូរទៅដោយវត្ថុធាតុដើម រួមទាំងសារធាតុរ៉ែដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឈន៍បច្ចេកវិទ្យាថ្មីៗ ហើយសហរដ្ឋអាមេរិកត្រូវគ្រប់គ្រងលើកោះដែលមានទីតាំងជាយុទ្ធសាស្ត្រសំខាន់នេះ ក្នុងហេតុផលសន្តិសុខជាតិ និងអន្តរជាតិ។ ឆ្លើយតបទៅនឹងការលើកឡើងនេះ មេដឹកនាំនៃប្រទេសដាណឺម៉ាក និងតំបន់ហ្គ្រីនលែន បាននិយាយថា មានតែប្រជាជនហ្គ្រីនឡែនទេ ដែលមានសិទ្ធសម្រេចអនាគតទឹកដីនេះ។