កម្មវិធី DAZZ អ្នកចម្បាំងគុនខ្មែរបានវិលត្រលប់មកវិញ ក្រោយសម្រាកអស់ ១សប្តាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីព្រៃណីជាតិ។ សម្រាប់សប្តាហ៍នេះ គូម៉ារ៉ាតុនដណ្តើមប្រាក់លាន ធ្វើឡើងលើប្រភេទទម្ងន់ស្រាល ៥១គីឡូក្រាម។
បេក្ខភាពទាំង ៤នាក់រួមមាន៖ កីឡាករ ឃន រតនា, រិទ្ធី ម៉ាឡាយ, ពុក ធារ៉ា និង អាន ទុំ។ ក្រៅពីនេះ កម្មវិធីមានគូជាតិ ១គូរវាងកីឡាករ លី តឿន ប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាមជាមួយកីឡាករ ពិល សៀងហេង។រីឯគូអន្តរជាតិ ទម្ងន់ ៥៤គីឡូក្រាម កីឡាករ សូត្រ ទិត្យ ប្រកួតជាមួយកីឡាករអ៊ីរ៉ង់ឈ្មោះ អាមៀ ច័ន្ទរាជ្យ។គូអន្តរជាតិ ១គូទៀត ប្រកួតក្នុងទម្ងន់ ៥៧គីឡូក្រាម កីឡាករ ប៉ែនកាក់ អារ៉ាវ៉ាន់ ប៉ះជាមួយកីឡាករវៀតណាម លូ ឌឹក ម៉ាញ។ គូអន្តរជាតិ ១ទៀត ធ្វើឡើងក្នុងទម្ងន់ ៦៣.៥គគីឡូក្រាម កីឡាករ ឈឿន ឆៃដែន ប៉ះជាមួយកីឡាករអ៊ីរ៉ង់ ម៉ូហាម៉ាដ ខៀរី។ និងគូអន្តរជាតិចុងក្រោយប្រចាំកម្មវីធី ជាជំនួបរវាងកីឡាករ សុទ្ធ រិទ្ធ និងកីឡាករវៀតណាម ដាង គុកគ័ង។ គូនេះប្រកួតក្នុងទម្ងន់ ៥៤គីឡូក្រាម។
សូមបញ្ជាក់ថា ការប្រកួតប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស។ កម្មវិធីអាចដំណើរការទៅបានជារៀងរាល់សប្តាហ៍ ដោយទទួលបានការឧបត្ថមផ្តាច់មុខពីភេសជ្ជៈ DAZZ ។ សូមអញ្ជើញពុកម៉ែបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ អញ្ជើញចូលរួមទស្សនាបានដោយសេរី!