យ៉ាងហោចណាស់មនុស្ស 17 នាក់បានស្លាប់ ក្នុងនោះមានកុមារអាយុក្រោម 5 ឆ្នាំចំនួន 6 នាក់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះអគារមួយកន្លែងក្នុងទីក្រុង ហៃដឺរ៉ាបាដ (Hyderabad) របស់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី18 ខែឧសភា។ យោងតាមអាជ្ញាធរក្នុងតំបន់ អគ្គីភ័យបានឆាបឆេះនៅជាន់ផ្ទាល់ដី និងបានឆាបឆេះរាលដាលដល់ជាន់ខាងលើនៃអគារ ហើយភ្លាមៗនោះ រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ។