ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ជនលិចទីក្រុងជាច្រើនក្នុងតំបន់ គួងស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសៅរ៍ ទី17 ខែឧសភា ខណៈដែលអាជ្ញាធរបានព្រមានពីការកើនឡើងនៃកម្រិតទឹកជំនន់។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ីនហួរ បានឲ្យដឹងថា នៅទីក្រុង ឡុងលីន (Longlin) នៃខេត្ត គួងស៊ី គ្រោះទឹកជំនន់ បានឆក់យកជិវិតមនុស្ស 3 នាក់ និងម្នាក់ទៀតកំពុងបាត់ខ្លួន។ ការិយាល័យឧតុនិយមបានណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដូចជាទឹកជំនន់ និងការរអិលបាក់ដី ខណៈដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថា នឹងបន្តក្នុងរយៈពេល 2 ថ្ងៃខាងមុខ។