កណ្ដាល៖
បុរសម្នាក់ ត្រូវសមត្ថកិច្ចក្រុងតាខ្មៅធ្វើការឃាត់ខ្លួន ក្រោយពីបានហិង្សាគំរាមកំហែងថានឹងសម្លាប់និងធ្វើឲ្យខូចខាតដោយចេតនានៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង០៥និង០០នាទី ត្រង់ចំណុច÷ភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ មានឈ្មោះ សឿន ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កសិករ។
ចំណែកជនសង្ស័យ មានឈ្មោះ ជួន សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៥ និង០០នាទីព្រឹក ប្រពន្ធជនរងគ្រោះ បានភ្ញាក់ពីដំណេកបំរ៉ុងងូតទឹករៀបចំខ្លួនទៅធ្វើការ តែពេលទៅដល់កន្លែងងូតទឹកស្រាប់តែឃើញទុយោទឹកស្អាត តចូលដាក់ពាង ត្រូវបានគេអារកាច់បំបាក់ចោលនិងម៉ាស៊ីនបូមទឹក ត្រូវបានគេយកទឹកកូកាកូឡាលាយជាមួយដី ចាក់ចូលទៅក្នុងប្រេងបាតថែមទៀតផង។ ឃើញដូចនោះ ប្រពន្ធជនរងគ្រោះ បានសង្ស័យទៅលើប្អូនថ្លៃឈ្មោះជួន សំណាង ក៏ទៅសួរនាំធ្វើឲ្យជនសង្ស័យខឹង ក៏បានទាញកាំបិតផ្គាក់ ស្រែកគំរាមចង់សម្លាប់ប្រពន្ធជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះខឹង ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កោះអន្លង់ចិន ឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំនិងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានយករណាអាទុយោទឹកស្អាតនិងយកកាំបិតផ្គាក់គំរាមកំហែងចង់សម្លាប់ប្រពន្ធជនរងគ្រោះ ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕