ភ្នំពេញ៖ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និងសុខភាព នៅកីឡដ្ឋាន AIA KH Park កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដោយមានក្រុមចូលរួមចំនួន៤ចូលរួមប្រកួត មានដូចជា៖ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាអលស្តារ ,ក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជា, ក្រុមបាល់ទាត់ផ្តារីកគ្រប់រដូវ និងក្រុមបាល់ទាត់តារាកម្ពុជា។
ក្រោមគំនិតផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺការប្រកួតមានតែមួយវគ្គចំនួន៤០នាទីប៉ុនណោះដោយ គូទី១ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានប្រកួតឈ្នះក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្នុងលទ្ធផល២ទល់និង០ ,គូទី២ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាអលស្តារ បានយកឈ្នះក្រុមបាលទាត់តារាកម្ពុជាក្នុងលទ្ធផល១ទល់និង០ ខណៈការប្រកួតផ្ដាច់ព្រ័ត្រអ្នកឈ្នះ ជួបអ្នកឈ្នះ ជាលទ្ធផលដ៍ស្វិតស្វាញ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាអលស្តារ បានយកឈ្នះក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាក្នុងលទ្ធផលបច្ចេកទេស១ទល់និង០ ក្លាយជាជើងឯក ,ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាគ្រងជើងឯករង និងក្រុមផ្ការីកគ្រប់រដូវគ្រងចំណាត់ថ្នាក់លេខ៣ នៃការប្រកួតមិត្តភាពកំដៅសាច់ដុំ ដើម្បីសុខភាព សាមគ្គីភាព ផ្កល់ស្នាមញញឹម ក្រោមម្លប់នៃសុខសន្តិភាព។