អាជ្ញាធរប្រទេសម៉ិកស៊ិកូបានចាប់ខ្លួនមនុស្ស 32 នាក់ ដែលមានជាប់ពាក់ពន្ធ័នឹងអង្គការឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលមួយ ដែលប្រព្រឹត្តអំពើចោរកម្មលួចប្រេងសាំងនៅក្នុងប្រទេស។ ប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងរដ្ឋចំនួនបី គឺរដ្ឋម៉ិកស៊ិក រដ្ឋ ហៃដាលហ្គូ (Hidalgo) និងរដ្ឋ ហ្គូរេតារូ (Querétaro) ដែលជាតំបន់ក្តៅនៃប្រតិបត្តិការលួចប្រេងសាំងនេះ។ ក្រៅពីការចាប់ឃាត់ខ្លួន អាជ្ញាធរក៏បានរឹបអូសរថយន្តប្រមាណ 50 គ្រឿង រថយន្តសណ្តោង ឃ្លាំងស្ទុកអាវុធ គ្រាប់រំសេវ គ្រឿងញៀន និងសម្ភារមួយចំនួនទៀត។