យោងតាមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌាបានបញ្ជាក់នៅថ្ងៃសុក្រ ទី13 ខែមិថុនានេះថា សាកសពមនុស្សចំនួន 81 នាក់ ត្រូវបានរកឃើញនៅទីតាំងធ្លាក់យន្តហោះនៅទីក្រុង អាមីដាបាដ របស់ប្រទេសឥណ្ឌា។ យោងតាមអាជ្ញាធរបានឲ្យដឹងថា មនុស្សប្រមាណ 240 នាក់បានស្លាប់នៅពេលដែលជើងហោះហើរ អែរ អីនដៀរ (Air India) បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីទីក្រុង អាមីដាបាដ ទៅកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី12ខែមិថុនាដែលនេះជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ពិភពលោក។ គួរបញ្ជាក់ផងដែរថា យន្តហោះ ប៊ូអីង 787 8 ដ្រីមឡាញណឺ (Boeing 787-8 Dreamliner)ដែលដឹកមនុស្សសរុប242នាក់បានធ្លាក់បុកអគារមហាវិទ្យាល័យវេជ្ជសាស្រ្តមួយកន្លែងពោលគឺភ្លាមៗបន្ទាប់ពីការចេញដំណើរខណៈដែលមានតែមនុស្សម្នាក់ប៉ុណ្ណោះនៅរស់រានមានជិវិត។