កណ្តាល ៖ 

គ្រោះថ្នាក់ចរាចរបង្កដោយខ្លួនឯង លើផ្លូវបេតុង ត្រង់ចំណុចផ្លូវកោងលឿនពេក បណ្តាលអោយជ្រុលចង្កូតធ្លាក់ចូលវាលស្រែដែលមានទឹក ដួលផ្កាប់មុខ ស្លាប់បាត់បង់ជីវិត  ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩និង៣០នាទីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៥នៅចំណុចលើផ្លូវបេតុង ភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប្រភពសមត្ថកិច្ចចរាចរជើងគោកនៃអធិការដ្ធាននគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា÷ជនរងគ្រោះមានឈ្មោះ ហៀក តុលា ភេទប្រុសអាយុ ៣២ឆ្នាំ ( ស្លាប់នៅកន្លែងកើតហេតុ) ជិះម៉ូតូម៉ាក HONDA  C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AA-5272  មានទីលំនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល  បានបើកបរម៉ូតូក្នុងល្បឿនលឿន លើផ្លូវបេតុង ហើយ មកដល់ចំណុចផ្លូវកោងក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលចង្កូតធ្លាក់ផ្លូវចូលវាលស្រែដែលមានទឹកដួលផ្កាប់មុខ បណ្តាលអោយស្លាប់បាត់បង់ជីវិត ។  

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ធភ្លាម ជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ  ចុះពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងរួច  បានប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី . ការខូចខាតម៉ូតូ០១គ្រឿង (ស្រាល)  ។

សមត្ថកិច្ច បានដាក់សេចក្តីសន្និដ្ធានគឺករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី ជនរងគ្រោះ បើកបរម៉ូតូ ក្នុងល្បឿនលឿនពេលយប់ងងឹតនៅលើផ្លូវបេតុង ជាចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ៕