ទូរទស្សន៍រដ្ឋប្រទេសចិន CCTV កាលពីថ្ងៃអាទិត្យ ទី29 ខែមិថុនា បានចាក់ផ្សាយខ្សែវីដេអូនៃប្រតិបត្តិការជួយសង្គ្រោះក្នុងទីក្រុង រ៉ុងជាំង (Rongjiang) ដែលរងគ្រោះដោយទឹកជំនន់។ ទីក្រុង រ៉ុងជាំង ដែលមានទីតាំងនៅចំណុចប្រសព្វនៃទន្លេចំនួនបី និងជាទីក្រុងដែលមានប្រជាជនប្រមាណ 300.000 នាក់រស់នៅនេះ ត្រូវបានជន់លិចកាលពីដើមសប្តាហ៍នេះ ដោយជំនន់ទឹកភ្លៀង ដែលបានឆក់យកជិវិតមនុស្សចំនួន 6 នាក់ និងបង្ខំមនុស្សប្រមាណ 80.000 នាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។