លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បាននិយាយទៅកាន់សមាជិកនៃសេវាស៊ើបការណ៍ក្នុងស្រុករបស់អ៊ីស្រាអែលថា យើងបានកម្ទេចការគំរាមកំហែងចំពោះប្រទេសរបស់យើង ហើយប្រតិបត្តិការអាទិភាពបច្ចុប្បន្ន គឺផ្តោតលើការរំដោះចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្គាហ្សាត្រលប់មកវិញ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានចំណាប់ខ្មាំង 50 នាក់ដែលនៅបន្តឃុំខ្លួនក្នុងតំបន់ហ្គាហ្សា ដោយក្នុងនោះមានតែ 20 នាក់ប៉ុណ្ណោះដែលជឿជាក់ថា នៅរស់រានមានជីវិត។ ចាប់តាំងពីអ៊ីស្រាអែល បន្តការវាយប្រហារនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី18 ខែមីនា មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 6175 នាក់ត្រូវបានសម្លាប់ និងប្រមាណ 21.378 នាក់រងរបួស ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 56.500 នាក់ និង 133.420 នាក់ទៀតរងរបួស។