សៀមរាប៖ 

បានដឹងការពិតហើយ! ករណីឈ្មោះ ឡៅ ឡឹង ថៅកែសំណង់ដ៏ល្បីម្នាក់ក្នុងខេត្តសៀមរាប ដែលមានវិបត្តិផ្លូវចិត្ត លែងលះគ្នានិងប្រពន្ធនិងមានជម្ងឺប្រចាំកាយ បានផឹកស្រាស្រវឹងជោគ ក៏បានសម្រេចចិត្តធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួននៅក្នុងបរិវេណទីធ្លាផ្ទះវីឡារបស់ខ្លួន បណ្តាលឲ្យស្លាប់ ។ ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចក្នុងបរិវេណវីឡាខាងក្រោយ ក្រុមទី០៦ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។  ថៅកែសំណង់ដែលបានធ្វើអត្តឃាតលោតសំលាប់ខ្លួននេះ មាន អាយុ ៤៨ឆ្នាំ  មានស្រុកកំណើតនៅឃុំដំដែក ស្រុកសូទ្រនិគម ។ 

តាមការបំភ្លឺសាក្សីឈ្មោះ ទិត្យ ឆៃយ៉ា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ ស៊ីឈ្នួលសំអាតផ្ទះ (សព) រស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានរៀបរាប់ថា ផ្ទះកើតហេតុខាងលើ គឺជាសិទ្ធិរបស់ឈ្មោះ ឡៅ ឡឹង (សព) រស់នៅតែម្នាក់ឯង ក្រោយពីបានលែងលះប្រពន្ធ ហើយ បានជួលរូបគាត់ឲ្យមកសម្អាតផ្ទះជាប្រចាំ ។ គាត់តែងចូលធ្វើការពីម៉ោង៧:០០នាទីព្រឹក ចេញទៅវិញ នៅម៉ោង១៧:០០នាទីរសៀល ។ 

ជាក់ស្តែង នៅវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ រូបគាត់ បានចូលមកធ្វើការដូចសព្វដង ស្រាប់តែប្រទះឃើញឈ្មោះ ឡៅ ឡឹង ដេកស្លាប់ផ្កាប់មុខនៅលើការ៉ូឡា ក្នុងបរិវេណផ្ទះខាងក្រោយ ក៏ប្រញ៉ាប់រាយការណ៍ជូនកម្លាំងមត្ថកិច្ច នៅមូលដ្ឋានតែម្តង ។  

ក្រោយការសួរនាំពីសាក្សី រួចមក លោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ និង កម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្ត្របានសន្និដ្ឋានរួមគ្នាថា៖ករណីបុរសស្លាប់នេះ ជាករណីឧប្បទ្ទវហេតុបង្កឡើយដោយខ្លួនឯង ។  បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ ប្រគល់ឲ្យបងប្អូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកសូទ្រនិគម ខេត្តសៀមរាប រួចរាល់ហើយ ៕