ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥ នេះ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ចេញ​សេចក្ដី​ប្រកាស​មុន​នេះ​នៅ​ហ្វេកសបុក​ផេក​របស់​សហព័ន្ធចាប់​ពីថ្ងៃទី១៣​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នេះ​ទៅ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ និង​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍​ទាំង​អស់​ត្រូវ​បញ្ឈប់​ការ​គូ​រាល់​កីឡាករ​ កីឡា​ការិនី​ជនជាតិ​ថៃ​រហូត​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​ពី​សហព័ន្ធផ្ទាល់។​





   កន្លង​ទៅ​នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​នៅ​កម្ពុជា​គឺ​មាន​កីឡាករ​ កីឡា​ការិនី​ថៃ​ជា​ច្រើន​ដែល​មក​ចូលរួម​ប្រកួត​មិត្តភាព​ និង​ដណ្ដើម​ពាន​ ខ្សែក្រវាត់​ជា​ច្រើន​កម្មវិធី។​ ប៉ុន្តែ​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ក៏​មិន​យក​កីឡាករ​ថៃ​មក​ប្រកួត​ជា​យូរ​មក​ហើយ​ដែរ។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកាស​ឲ្យ​បញ្ឈប់​ការ​ចាប់​គូ​ចំពោះ​កីឡាករ​ កីឡា​ការិនី​ថៃ​ នេះ​ស្រប​ពេល​កម្ពុជា-ថៃ​ កំពុង​មាន​បញ្ហា​តានតឹង​រឿង​ព្រំដែន​រវាង​គ្នា៕