គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បញ្ចប់ការប្រកួតម៉ោង៥ល្ងាច ក្នុងនាមជាម្ចាស់រៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ កម្ពុជាកំពុងក្តោបក្តាប់ដំណែងចំណាត់ថ្នាក់លេខ១លើតារាងមេដាយ ។

ដោយអត្តពលិកកម្ពុជា ឈ្នះមេដាយសរុប ៨៧គ្រឿង (មេដាយមាស ៤២ ប្រាក់៣៩ និងសំរឹទ្ធ៦ ម៉ាឡេស៊ី ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយសរុប៤៥គ្រឿង (មាស១១ប្រាក់១ និងសំរឹទ្ធ២៣ .វៀតណាម ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសរុប ២៧គ្រឿង (មាស ១ ប្រាក់៤និងសំរឹទ្ធ២២គ្រឿង .ហ្វីលីពីនចំណាត់ថ្នាក់លេខ៤ មេដាយសរុប១៥គ្រឿង(មាស៣ ប្រាក់១ និងសំរឹទ្ធ១១)សិង្ហបុរី ឈរលេខ៥ មេដាយសរុប ៤គ្រឿង គឺប្រាក់២ និងសំរឹទ្ធ២ ខណៈឥណ្តូនេស៊ីឈរលេខ៦ មេដាយប្រាក់១គ្រឿង។

សូមជម្រាបថា ពិធីបំពាក់មេដាយជាផ្លូវការត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេ សរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ព្រមទាំងអញ្ជើញចូលរួមផ្តល់កិត្តិយសបំពាក់មេដាយពីឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ព្រមទាំងប្រតិភូមកពីបណ្តាប្រទេសចូលរួមផងដែរ ៕