លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទ ទី7 ខែកក្កដាថា ថ្ងៃទី 1 ខែសីហាខាងមុខ គឺជាថ្ងៃកំណត់នៃការចូលជាធរមាន ការយកពន្ធ របស់សហរដ្ឋអាមេរិក តែលោកក៏បើកចំហចំពោះការពន្យារពេល ប្រសិនបើប្រទេសណាមួយដាក់សំណើចរចារ។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា "ថ្ងៃទី 1 ខែសីហាខាងមុខនេះ គឺជាថ្ងៃកំណត់ច្បាស់លាស់សម្រាប់ការយកពន្ធរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែន 100% នោះទេ ក្នុងករណីប្រសិនបើប្រទេសណាមួយ ស្នើធ្វើការចរចារ"។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ បានប្រកាសប្រាប់ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកទាំងអស់ រាប់ចាប់តាំងពីប្រទេសផ្គត់ផ្គង់ថាមពល ដូចជាជប៉ុន និងកូរ៉េខាងត្បូង និងប្រទេសផ្សេងៗទៀតថា ការយកពន្ធរបស់សហរដ្ឋអាមេរិក នឹងចូលជាធរមាននៅថ្ងៃទី 1 ខែសីហាខាងមុខនេះ ដែលជាដំណាក់កាលថ្មីមួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលលោកប្រធានាធិបតី ត្រាំ បានចាប់ផ្តើមកាលសពីដើមឆ្នាំនេះ។