ចំនួនអ្នកស្លាប់ដោយគ្រោះមហន្តរាយទឹកជំនន់នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក បានកើនឡើងដល់ 104 នាក់ហើយ ខណៈដែលប្រតិបត្តិការស្វែងរកនិងជួយសង្រ្គោះបានឈានចូលដល់ថ្ងៃទី 4 ហើយ យោងតាមមនុស្សរាប់សិបនាក់ទៀត នៅតែបន្តបាត់ខ្លួន។ តំបន់ Kerr ក្នុងរដ្ឋតិចសាស់ គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងចំណោម 20 តំបន់ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ដោយតំបន់នេះ មានមនុស្សស្លាប់យ៉ាងហោចណាស់ 84 នាក់ ក្នុងនោះមានកុមារ 28 នាក់។