ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ជន់លិចនៅទូទាំងខេត្ត ផុនចាប់ (Punjab) របស់ប្រទេសប៉ាគីស្ថាន និងបានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 63 នាក់ និងប្រមាណ 300 នាក់ទៀតរងរបួស ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេស កើនដល់ 159 នាក់ ចាប់តាំងពីចុងខែមិថុនាមក។ គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីថ្ងៃទី 25 ខែមិថុនា ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ជន់លិចពាសពេញតំបន់ និងបានសម្លាប់ជិវិតិមនុស្សសរុបចំនួន 159 នាក់ ប្រមាណ 393 នាក់ទៀតរងរបួស ហើយលំនៅដ្ឋានប្រមាណ 1000 ខ្នងរងការខូចខាត។