គិតត្រឹមថ្ងៃអាទិត្យ ទី13 ខែកក្កដា តួលេខជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 58.000 នាក់ និងជិត 140.000 នាក់ទៀតរងរបួស។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 59 នាក់ និង 208 នាក់បន្ថែមទៀតរងរបួស។ យោងតាមប្រភពពីពលរដ្ឋប៉ាឡេស្ទីន យោធាស្រាអែលបានបើកការបាញ់ប្រហារនៅជិតទីតាំងចែកចាយជំនួយក្នុងទីក្រុង រ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សាដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន 27 នាក់ និងប្រមាណ 180 នាក់ផ្សេងទៀតរងរបួស។