មនុស្សយ៉ាងហោចណាស់ 60 នាក់បានស្លាប់ និង 11 នាក់ផ្សេងទៀតបាត់ខ្លួន ដោយសារអគ្គីភ័យឆាបឆេះផ្សារទំនើបមួយកន្លែងក្នុងទីក្រុង អាល់ គុត (al-Kut) របស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី17 ខែកក្កដា។ យោងតាមអាជ្ញាធរក្នុងតំបន់ មូលហេតុនៃការឆាបឆេះនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈដែលលទ្ធនៃការស៊ើបអង្កេត នឹងត្រូវប្រកាសក្នុងរយៈពេល 48 ម៉ោងទៀត។