ភ្នំពេញ៖
អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់បញ្ជីថ្លៃបញ្ចូលថាមពល សម្រាប់ស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីសម្រេចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា កំណត់បញ្ជីថ្លៃបញ្ចូលថាមពល ឱ្យអ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនី សម្រាប់ការបញ្ចូលថាមពល ឱ្យអ្នកប្រើប្រាស់យានយន្តអគ្គិសនី តាមប្រភេទ នៃការបញ្ចូលថាមពល៖
ទី១៖ ការបញ្ចូលថាមពលតាមចរន្តឆ្លាស់ (AC) តម្លៃ១,០៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង
ទី២៖ ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) តម្លៃ១,៣៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ៕