បាត់ដំបង៖

កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមយុវជនចំនួន១២នាក់ ខណៈ០៧នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ជាប់ពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដោយសារមធ្យោបាយប្រើប្រាស់ឫទាក់ទងនិងជនល្មើសប្រព្រឹត្តដោយបុគ្គលច្រើនរូប។     

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោយទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ រេន ចន្ទ្រា ភេទស្រីអាយុ១៥ឆ្នាំ មានទីលំនៅភូមិពាក់ស្បែកឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ 

បន្ទាប់ពីឃាត់ខ្លួនអ្នកទាំង១២នាក់ តាមការសាកសួរបឋម ពួកគេ បានសារភាពប្រាប់ថាពួកគេនៅមានគ្នាចំនួន៧នាក់ទៀតកំពុងរត់គេចខ្លួន៕