ប្រតិបត្តិការជួយសង្រ្គោះ និងបោសសម្អាត ត្រូវបានធ្វើឡើងនៅក្នុងខេត្ត ហេណាន (Henan) របស់ប្រទេសចិន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ជន់លិចពាសពេញតំបន់ និងបានឆក់យកជិវិតមនុស្ស 5 នាក់ និង 3 នាក់ផ្សេងទៀតបាត់ខ្លួន។ បុគ្គលិកសង្គ្រោះប្រមាណ 1000 នាក់ត្រូវបានបញ្ជូនទៅកាន់ទីប្រជុំជន តៃពីង (Taiping) ដើម្បីស្វែងរកអ្នកបាត់ខ្លួន ខណៈដែលអាជ្ញាធរក្រុង ទានជីន (Tianjin) បានព្រមានពីភ្លៀងធ្លាក់ខ្លាំង ដែលជំរុញឲ្យមានការពន្យារពេលជើងហោះហើរ 107 ជើង។ គួរបញ្ជាក់ផងដែរថា ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ធ្ងន់ធ្ងរជន់លិចតំបន់ជាច្រើនក្នុងប្រទេសចិន ដោយជំរុញឲ្យមានការជម្លៀសប្រជាជនរាប់លាននាក់ និងធ្វើឲ្យខូចខាតដល់វិស័យកសិកម្ម គិតជាទឹកប្រាក់ប្រមាណ 2.8 ពាន់ពាន់លានដុល្លារ។