ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ជាលើកទី២ នាព្រឹកថ្ងៃទី៧ ខែ កក្តដា ឆ្នាំ២០២៥ បានដំណើរការប្រកួតជាផ្លូវការហើយ នៅក្នុងពហុកីឡដ្ឋានជាតិមរតតេជោ ។
ដោយឡែកសម្រាប់ការប្រកួតថ្ងៃទី១ ត្រូវនិងថ្ងៃទី៧កក្តដានេះ វិញ្ញាសាប្រកួតជាក្រុមប្រទេសនិងប្រទេសដំណើរការប្រកួតមុនគេ ដែលការប្រកួតត្រូវចំណាយរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧ដល់ទី៩ ទើបស្វែងរកឃើញក្រុមប្រទេសជាម្ចាស់ជើងឯកមេដាយមាស។
នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីលោក ព្រំ សារ៉ាវុធ អនុប្រធានបច្ចេក ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥ ។
អនុប្រធានរូបនេះ បានគូសបញ្ជាក់ទៀតថា ការប្រកួតវិញ្ញាសាជាក្រុមប្រទេសនិងប្រទេសនេះ គឺមាន៥ប្រកួត មានវិញ្ញាសាវាយឯកក្តជនបុរស វាយឯកក្តជននារី វាយគូបុរស វាយគូនារី និងវិញ្ញាសាវាយគូចំរុះបុរសនារី ។ក្នុងចំណោម៥វិញ្ញាសានេះ ប្រទេសឈ្នះបាន៣ប្រកួត គឺឈ្នះ ហើយបើឈ្នះដាច់ទាំង៥ប្រកួតទទួលបានពិន្ទុកពេញ។ សូមបញ្ជាក់ផងដែរថា ការប្រកួតវិញ្ញាសាជាក្រុមប្រទេសនិងប្រទេសនេះ គឺប្រកួតវិលជុំ ប្រទេសណារកពិន្ទុបានខ្ពស់ជាងគេ និងក្លាយជាម្ចាស់មេដាយមាស។
សម្រាប់ថ្ងៃដំបូងនេះ ការប្រកួតវិញ្ញាសាជាក្រុមនេះ ក្នុងជុំទី១នេះ ក្រុមអាយុក្រោម២៣ឆ្នាំកម្ពុជា ប៉ះប្រទេសទីម័រ.ក្រុមវាយសីកម្ពុជាអាយុក្រោម១៧ប៉ះប្រទេសមីយ៉ាន់ម៉ា និងក្រុមវាយសីអាយុក្រោម១៥ឆ្នាំកម្ពុជាប៉ះប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ការប្រកួតវាយសី ជើងឯកអាស៊ីអាគ្នេយនេះ មាន៥ប្រទេសចូលរួម ម្ចាស់ផ្ទកម្ពុជា ឡាវ ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត ពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ជាមួយគ្នានេះ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានអញ្ជើញទស្សនាគាំទ្រលើកទឹកចិត្តដល់ការប្រកួតទាំងអស់ ជាពិសេសផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ដែលជាម្ចាស់ផ្ទះ៕