ភ្នំពេញ៖

បុរស២នាក់ រងរបួសធ្ងន់និងស្រាល ខណៈជិះម៉ូតូលឿនជ្រុលទៅបុកនិងរថយន្តតូយ៉ូតាព្រុសនៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៥ តាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវ៤៦៦សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ  ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតា  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BN3526 បើកធ្វើដំណើរតាមបណ្ដោយតាមព្រះមុនីវង្សទិសដៅពីជើងទៅត្បូង។ 

ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ក៍ស្រាប់តែបុរស២នាក់បានជិះម៉ូតូម៉ាក ស៊ុយសុគីនិច បានជិះបោះពួយតាមបណ្ដោយតាម ៤៦៦ ទិសដៅពីកើតទៅលិចល្បឿនលឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្ន ក៍ជ្រុលទៅបុកនិងរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខ ព្រមទាំងធ្វើឲ្យបុរសជាអ្នកបើកម៉ូតូ បោកក្បាលទៅកញ្ចាក់រថយន្តរបួសធ្ងន់ ចំនែកអ្នកអង្គុយខាងក្រោយរងរបួសធ្ងន់ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ  ។ 

ដោយឡែក រថយន្ត រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង និងបែកកញ្ចក់មុខ តែមិនគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តនោះទេ ហើយអ្នកបើកបរ ក៏មិនបានគេចទៅណាដែរ ។ 

ក្រោយកើតហេតុ អត់មានដំណោះស្រាយ មធ្យោបាយ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដំណោះស្រាយនៅពេលក្រោយ៕