កណ្តាល៖ 

ដោយសារតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន រហូតជនសង្ស័យជាកូនប្រសារប្រុស ហ៊ានចាប់រំលោភសេពសន្ថវ: ទៅលើស្ត្រីរងគ្រោះជាម្តាយក្មេក  និងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ  កាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥  នៅចំណុចបន្ទប់ជួលស្ថឹតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

 លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា÷ ស្ត្រីរងគ្រោះមានឈ្មោះ ព្រ. ច.រ. (ព្រាប ចំរើន ) អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មករសំណង់ និងជាស្ត្រីមេម៉ាយ ។ ចំនែកជនសង្ស័យមានឈ្មោះ ឆូយ ចាន់ណា (ជាកូនប្រសារប្រុស )  អាយុ២៤ឆ្នាំ  មុខរបរកម្មកររោងចក្រ វិជ្ជមានសារធាតុញៀន(+) និងមានទីលំនៅជាមួយគ្នា ក្នុងភូមិកាឡីខាងត្បូង  ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង  និងបានមកជួលបន្ទប់ស្នាក់នៅ ជាមួយប្រពន្ធ និងម្តាយក្មេក ក្នុងភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល  ។ 

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷កាលពីលើកទី០១ កំឡុងឆ្នាំ២០២៣ ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន រួចបានព្រមព្រៀងរួមភេទជាមួយម្តាយក្មេកដោយមិនបានប្រើប្រាស់ស្រោមអនាម័យរហូតបានសម្រេចម្តងប្រាកដមែន  ដោយមិនបានចាប់រំលោភនោះទេ  ចំនែកលើកទី០២និងទី០៣ នៅចំណុចបន្ទប់ជួលភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ម្តាយក្មេកនោះឡើយ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕