អាជ្ញាធរប្រទេសម៉ិកស៊ិកូបានប្រកាសពីការកម្ទេចមន្ទីរពិសោធន៍សម្ងាត់ ដែលប្រើប្រាស់សម្រាប់ផលិតថ្នាំសំយោគនៅក្នុងរដ្ឋ ស៊ីណាឡាវ (Sinaloa) របស់ប្រទេសម៉ិកស៊ិកូ។ ប្រតិបត្តិការនេះដឹកនាំដោយកងទ័ពជើងទឹកម៉ិកស៊ិកូ សហការជាមួយកងកម្លាំងសន្តិសុខផ្សេងទៀត ដោយរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនជិតមួយតោន និងសារធាតុគីមីផ្សេងៗជាច្រើនប្រភេទ។ យោងតាមការបញ្ជាក់ពីលេខាធិការនៃកងទ័ពជើងទឹកបានឲ្យដឹងថា ផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយក្រុមឧក្រិដ្ឋកម្មថ្នាំញៀនទាំងនេះ ត្រូវបានប៉ាន់ប្រមាណថាមានទំហំដល់ទៅ 81 លានប៉េសូ ឬស្មើនឹងប្រមាណ 4 លាន 8 សែនដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍ដែលត្រូវបានកម្ទេចនេះ មានទំហំប្រមាណ 80 គុណនឹង 30 ម៉ែត្រ អាចផលិតថ្នាំញៀនមេតំហ្វេតាមីនបានរហូតដល់ទៅ 245 គីឡូក្រាម។