ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់បានរៀបចំពិធីប្រកាសសេចក្ដីសម្រេចបង្កើត និងប្រគល់ភារកិច្ចជូនក្រុមមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីជួយសម្រួលកិច្ចការផ្នែកច្បាប់មួយចំនួនរបស់សហព័ន្ធ ។ ដែលកម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។