យោធាអ៊ីស្រាអែល បានចេញការព្រមានឲ្យជម្លៀសពលរដ្ឋប៉ាឡេស្ទីនដែលរស់នៅទីក្រុង ខាន់ យូនីស (Khan Younis) តំបន់ហ្គាហ្សា មុនពេលដែលខ្លួនបើកការវាយប្រហារទម្លាក់គ្រាប់បែកនៅក្នុងតំបន់។ ចាប់តាំងពីអ៊ីស្រាអែល បើកយុទ្ធនាការយោធារបស់ខ្លួនឡើងវិញនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី 18 ខែមីនា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 6860 នាក់ត្រូវបានសម្លាប់ និង 24.220 នាក់ទៀតរងរបួស ដែលជំរុញឲ្យតួលេខអ្នកស្លាប់សរុបនៅតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ផ្ទុះឡើងកាលពីខែតុលា ឆ្នាំ 2023 កើនឡើងប្រមាណ 57.500 នាក់ និងប្រមាណ 136.500 នាក់ទៀតរងរបួស។