ត្រលប់មកកាន់តែអស្ចារ្យជាងមុនសម្រាប់ក្រុមចម្រៀងនារីកូរ៉េ BLACKPINK ដោយកាលពីពេលថ្មីៗនេះ ពួកគេបានបញ្ចេញបទចម្រៀងថ្មីមួយ ស្វាគមន៍ការជួបជុំគ្នាឡើងវិញ ដែលមានឈ្មោះថា Jump បានបំបែកកំណត់ត្រាជាបទចម្រៀង K-Pop ជាប់ចំណាត់ថ្នាក់ល្អបំផុតនៅលើតារាង Global Spotify ប្រចាំឆ្នាំ ២០២៥ ដែលមានចំនួន stream រហូតដល់ទៅ ៧.០២៨ លានដងត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ និងស្ថិតនៅចំណាត់ថ្នាក់លេខ ២ បន្ទាប់ពី Justin Bieber ដែលមានចំនួន Stream ៨.៣៥ លានដង ជាមួយបទថ្មីរបស់គេដែលមានឈ្មោះថា Daisies ។

ដោយឡែកនៅលើ YouTube បទ Jump ក៏អាចបង្កើតកំណត់ត្រាដូចគ្នាដែរ ដោយបទនេះគឺជាបទដែលទទួលបានការទស្សនាខ្ពស់បំផុតត្រឹមតែ ២៤ ម៉ោងដំបូង ជាមួយអ្នកទស្សនា ២៩.៤ លានដង។ ជាមួយគ្នានេះ ក្រុមអ្នកគាំទ្រដែលមានឈ្មោះថា BLINK ក៏បាននឹងកំពុងអ៊ុតមើលយ៉ាងយកចិត្តទុកដាក់ដែរថា បទមួយនេះនឹងអាចជាប់នៅលេខរៀងទីប៉ុន្មានរបស់តារាងល្បីៗនៅជុំវិញពិភពលោក ដូចជា Billboard Hot 100 របស់អាមេរិក, Billboard Global 200 និង តារាង Official Singles របស់អង់គ្លេសជាដើម។

គួរឱ្យដឹងថា នេះគឺជាជួបជុំគ្នាឡើងវិញរបស់ក្រុមចម្រៀងកូរ៉េនារី BLACKPINK ក្រោយបំបែកក្រុមអស់ជិត ៣ ឆ្នាំកន្លងមក។ ដោយការត្រលប់មកវិញនៅលើកនេះ ពួកគេបានបញ្ចេញបទចម្រៀងដែលមានឈ្មោះថា Jump កំពុងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្ររបស់ខ្លួននៅទូទាំងពិភពលោកផងដែរ៕