យោងតាមការចេញផ្សាយរបស់ SPOTV News កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា តួឯកប្រុស ស៊ុង ខាង (Song Kang) នឹងវិលត្រលប់មកកាន់វិស័យខ្សែភាពយន្តវិញ បន្ទាប់ពីរំសាយចេញពីក្រុមយោធានៅក្នុងខែតុលា ខាងមុខនេះ។
ស៊ុង ខាង (Song Kang) ចូលបំពេញកាតព្វកិច្ចក្នុងជួរទាហាន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ហើយនឹងធ្វើការរំសាយចេញនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥។
យ៉ាងណាមិញក្រោយពេលរំសាយចេញពីយោធា តារាប្រុសរូបនេះនឹងមាន Project ដ៏ធំមួយ គឺនឹងសម្តែងនៅក្នុងរឿង 'Four Hands។
ស៊ុង ខាង (Song Kang) ត្រូវបានគេស្គាល់ថាជា តារាដែលកំពុងរះនៃជំនាន់ MZ និងជាតារាសំណព្វចិត្តរបស់អ្នកគាំទ្រកូរ៉េខាងត្បូងនៅក្នុង Netflix តាមរយៈខ្សែភាពយន្តដ៏ល្បីល្បាញគឺរឿង Love Alarm និង Sweet Home រហូតទទួលបានរហ័សនាមថាជា កូនប្រុស និង ព្រះរាជបុត្ររបស់ Netflix។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ថែមទាំងទទួលបានការសរសើរពីអ្នកគាំទ្រតាមរយៈខ្សែភាពយន្តផ្សេងទៀតដូចជា នែវ៉ីលឡេរ៉ា (Navillera), ណេវ៉ឹដឹឡេស (Nevertheless), ម៉ាយ ឌីម៉ឹន (My Demon) និងមានខ្សែភាពយន្តជាច្រើនទៀត។ ក្រៅពីអាជីពជាតារាសម្តែង ស៊ុង ខាង (Song Kang) ត្រូវបានជ្រើសរើសឱ្យធ្វើជាពិធីករកម្មវិធី I-LAND 2។
ទាំងនេះហើយបានធ្វើឱ្យ ស៊ុង ខាង (Song Kang) មានឈ្មោះបោះសំឡេងយ៉ាងឆាប់រហ័សនៅក្នុងវិស័យសិល្បៈរបស់កូរ៉េខាត្បូង៕