កណ្តាល ៖
ក្រុមជនសង្ស័យជួញដូរនូវសារធាតុញៀន ចំនួន០៣នាក់ ត្រូវកងរាជអាវុធហត្ថ ស្រុកល្វាឯម បង្ក្រាបនិងឃាត់ខ្លួន ជាមួយវត្ថុតាង សង្ស័យជាសារធាតុញៀនចំនួន ២១កញ្ចប់ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៥ នៅចំណុច ផ្លូវបេតុងស្ថិតក្នុងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ។
សមត្ថកិច្ចរាជអាវុធហត្ថស្រុក បានប្រាប់អោយដឹងថា បុរសជាជនសង្ស័យទាំង០៣នាក់ ជាជនជាតិខ្មែរ វិជ្ជមាននូវសារធាតុញៀន និងមានទីលំនៅ ក្នុងភូមិឃុំកើតហេតុជាមួយគ្នា ដែលមានឈ្មោះ៖
១-ឈ្មោះ វ៉ាន់ ចាន់ថន (ហៅចិត្ដ) អាយុ៣១ឆ្នាំ មុខរបរបើករថយន្ដដឹកសិស្ស ធ្លាប់ជាប់ពន្ធធនាគារ១ឆ្នាំកន្លះ នៅព្រៃសរ ករណីគ្រឿងញៀន ។ ២-ឈ្មោះ ចាន់ ហៀង អាយុ៣១ឆ្នាំមុខរបរជាងធ្វើសោរនិងកង្ហា។ ៣-ឈ្មោះ នៅ អុល អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាក ។
ចំពោះវត្ថុតាងចាប់យក៖ ក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន ២១កញ្ចប់ ( តូច១៥កញ្ចប់ មធ្យម៦កញ្ចប់)- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១, - ទូរស័ព្ទចំនួន០២គ្រឿង, ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA CUB 50 ពណ៌ខ្មៅ (គ្មានផ្លាកលេខ), និងសម្ភារ:សម្រាប់ប្រើប្រាស់(ជក់)មួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កំពុងបំពេញនីតិវិធីនៅមូលដ្ធានកងរាជអាវុធហត្ថ ស្រុកល្វាឯម ៕