ភ្នំពេញ៖

រថយន្តប្រភេទកូរ៉េដឹកកម្មកររោងចក្រមួយគ្រឿង ខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ហើយបំពានភ្លើងស្តុបក៏ជ្រុលទៅបុកនិងកៀររថយន្តស្តារិចបើកបត់ឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តដឹកកម្មកររោងចក្រ ក្រឡាប់ផ្ងារជើងមួយចំហៀង បណ្ដាលឲ្យកម្មករប្រុសស្រីជិះលើរថយន្ត រងរបួសជាច្រើននាក់  ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ចំនុចស្តុបABC ផ្លូវបេតុង កែងផ្លូវ៥០ម៉ែត្រភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបាន ឃើញបុរសម្នាក់ បានបើករថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE 5628 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកើតទៅលិច ។

លុះមកដល់ចំនុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ហើយភ្លើងស្តុបអទិភាពបត់ឆ្វេង រថយន្តបត់បត់ឆ្វេងឆ្លងផ្លូវឡើងចូលទៅផ្លូវបេតុងABC ហើយគាប់ជួនពេលនោះ ក៍ស្រាប់តែ រថយន្តកូរ៉េដឹកកម្មកររោងចក្រ មួយម៉ាក ហ៊ីយុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ 0931 មានកម្មករប្រុសស្រីជិះចំនួន១២នាក់ប្រុស២នាក់ទាំងអ្នកបើកបរ  បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើតល្បឿនលឿន ហើយ បំពានភ្លើងស្តុប ហើយ បួងចង្កូតគេចមិនទាន់ ក៏ជ្រុលទៅបុកនិងកៀររថយន្តស្តារិច ចំផ្នែកខាងមុខ ក្រឡាប់ បណ្តាលអោយរថយន្តកូរ៉េដឹកកម្មករ ផ្អៀងក្រឡាប់មួយចំហៀង បត់ក្រោយក្បាលត្រលប់ក្រោយវិញ រងការខូចខាតនិងជះមនុស្សចេញពីរថយន្ដ បណ្ដាលឲ្យមានអ្នករងរបួស ធ្ងន់ស្រាលមធ្យម ចំនួន១២នាក់ ក្នុងនោះ មានមនុស្សស្រី៨នាក់ ជាកម្មករជិះលើរថយន្ត រងរបួស៤និង ស្រាល៤នាក់ បញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅសង្គ្រោះ ផងដែរ  ។ 

ដោយឡែក អ្នកផ្សេងៗទៀត របួសស្រាលមិនបានទៅមន្ទីរពេទ្យនោះទេ ។ រីឯអ្នកតៃកុងរថយន្តវិញ មានសភាពធំខ្លិនស្រា ត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំ ។ 

ចំនែកខាងរថយន្តស្តារិចវិញ រងការខូចខាតផ្នែកខាងមុខ អ្នកបើកបរ ក៍ត្រូវសមត្ថកិច្ច ឃាត់យកទៅសួរនាំដូចគ្នា ។  ករណីនេះផងដែរ មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ច មូលដ្ឋាន ប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងវាស់វែងស្ទូចយកទៅរក្សាទុករងចាំដំណោះ ស្រាយ ៕