អគ្គីភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះតំបន់លំនៅដ្ឋានមួយកន្លែងក្នុងរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន ដោយជំរុញឲ្យមានការជម្លៀសប្រជាជនជាងមួយពាន់គ្រួសារ។ សរុបមក ប្រមាណ 1100 គ្រួសារ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ និងត្រូវស្នាក់នៅបណ្តោះអាសន្នក្នុងអគារសាលារៀនមួយកន្លែងក្នុងតំបន់ ស្របពេលដែលមិនទាន់មានរបាយការណ៍ច្បាស់លាស់អំពីការស្លាប់ និងរងរបួសនោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ ក៏មានមនុស្សចំនួន 11 នាក់បានបាត់បង់ជីវិត បន្ទាប់ពីផ្ទះល្វែងកម្ពស់ 5 ជាន់មួយកន្លែង ត្រូវបានឆាបឆេះនៅក្នុងរដ្ឋធានីម៉ានីលនេះ។