កាលពីថ្ងៃចន្ទ ទី15 ខែកញ្ញា សហរដ្ឋអាមេរិក បានបញ្ជូនប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ថៃហ្វូន (Typhon) របស់ខ្លួនជាលើកដំបូងទៅកាន់ប្រទេសជប៉ុន សម្រាប់ការធ្វើសមយុទ្ធរួមគ្នា។ សមយុទ្ធរយៈពេល 2 សប្តាហ៍នេះ មានការចូលរួមពីទាហានជប៉ុន និងអាមេរិកចំនួន 2 ម៉ឺននាក់ រួមជាមួយនឹងនាវាចម្បាំង និងគ្រឿងសព្វាវុធជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា ប្រពន្ធ័កាំជ្រួចមីស៊ីលនេះ មានសមត្ថភាពបាញ់គ្រាប់មីស៊ីល ថូម៉ាហាក់ (Tomahawk) ចេញពីប្រទេសជប៉ុនទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន ឬតំបន់មួយចំនួនរបស់ប្រទេសរុស្ស៊ី។