យោធាអីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី16 ខែតុលាថា សាកសពមនុស្ស 2 នាក់ទៀត ត្រូវបានកំណត់អត្តសញ្ញាណថាជាចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានសម្លាប់ បន្ទាប់ពីត្រូវបានប្រគល់ឲ្យអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ សាកសពទី 1 ត្រូវបានគេស្គាល់ថាជានារីឈ្មោះ អ៊ីនបា ហៃម៉ាន វ័យ 27 ឆ្នាំ ដែលត្រូវបានចាប់ដោយក្រុមហាម៉ាសកាលពីពេលវាយប្រហារចូលអីស្រាអែលដំបូង និងសាកសពទី 2 ត្រូវបានកំណត់អត្តសញ្ញាណថាជាបុរសឈ្មោះ មូហាម៉ាដ អាល់ តារ៉ាស វ័យ 39 ឆ្នាំ ដែលត្រូវបានចាប់ និងសម្លាប់ អំឡុងពេលប្រយុទ្ធជាមួយក្រុមហាម៉ាស។ គួរបញ្ជាក់ផងដែរថា នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពដំណាក់កាលទី 1 របស់សហរដ្ឋអាមេរិក ក្រុមហាម៉ាស់ ត្រូវដោះលែងចំណាប់ខ្មាំងអីស្រាអែលដែលនៅរស់រានមានជិវិតចំនួន 20 នាក់ និងប្រគល់សាកសពចំណាប់ខ្មាំងចំនួន 28 នាក់ទៀត ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ 2000 នាក់ ដែលជាប់ឃុំនៅអីស្រាអែល។