គិតត្រឹមថ្ងៃសុក្រ ទី3 ខែតុលានេះ ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហារឥតឈប់ឈរបស់យោធាអីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 66.200 នាក់ និងជាង 17 ម៉ឺននាក់ទៀតរងរបួស ចាប់តាំងពីសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងអ៊ីស្រាអែល ផ្ទុះឡើងកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។ យោងតាមសេចក្តីថ្លែងការណ៍ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ យោធាអីស្រាអែល បានបើកការវាយប្រហារសម្លាប់មនុស្សចំនួន 51 នាក់ និង 180 នាក់ទៀតរងរបួស ដោយក្នុងនោះមានមនុស្ស 4 នាក់បានស្លាប់ និង 57 នាក់រងរបួស អំឡុងពេលនៃការវាយប្រហារលើហ្វូងមនុស្សដែលកំពុងរង់ចាំការចែកចាយជំនួយមនុស្សធម៌។
