ភ្នំពេញ

ស្ត្រីម្នាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារហើយស្លាប់បាត់បង់ជីវិតនៅពេលដែលទូកនេសាទជួយស្រង់ សង្គ្រោះយកមកដល់លើទូក ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អែលកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៥នៅស្ពានជ្រោយចង្វារ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ ស្ត្រីរូបនោះ ឈ្មោះ កែវ តូច អាយុ៥០ឆ្នាំមានទីលំនៅភូមិថ្មីកណ្តាល ឃុំព្រៈ ធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។     

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរូបនោះធ្វើដំណើរដោយស្មើជើងឡើងលើស្ពានជ្រោយចង្វារថ្មីក្នុងទិសដៅពីរកើតទៅលិច។នៅពេលធ្វើដំណើរជិតដល់បណ្ដាលស្ពានក៏បានលោតសម្លាប់ខ្លួនចុះទៅក្នុងទន្លេតែម្ដងដោយបន្សល់មួយថង់ដែលមានសម្ភារៈមួយចំនួនព្រមទាំងថ្នាំពេទ្យ។ 

តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីលោតទម្លាក់ខ្លួនទៅក្នុងទន្លេបង្កឲ្យមានការភ្ញាក់ផ្អើល។ ភ្លាមៗគេឃើញស្ត្រីរូបនោះបានផុសឡើងហែលទឹក។ដោយឃើញដូចនេះអ្នកស្ទួចត្រីក៏បានហៅទូកនេសាទដែលនៅក្បែរនោះទៅជួយស្រង់សង្គ្រោះលើកដាក់លើទូករួចបើកកាណូតចូលខាង តែអកុសលស្ត្រីរូបនោះក៏បានឈ្លក់ទឹកដាច់ខ្យល់ស្លាប់នៅលើទូក។ទោះបីជាយ៉ាងណាគេពុំដឹងថា ស្ត្រីរូបនោះ មានវិបត្តិអ្វីឡើយ បានជាគិតខ្លីធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនបែបនេះ។

បន្ទាប់ពីស្លាប់ សមត្ថកិច្ចមូលដ្ឋានក៏ចុះទៅកន្លែងកើតហេតុចាត់ចែងលើកសពដាក់លើច្រាំងហើយទាក់ទងសមត្ថកិច្ចជំនាញដើម្បីចុះទៅត្រួតពិនិត្យ ៕