លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ថា លោក និងលោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាធ្វើកិច្ចប្រជុំកំពូលមួយផ្សេងទៀត ដើម្បីពិភាក្សាអំពីការបិទបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ពោល គឺមួយថ្ងៃមុនពេលជំនួបរវាងរូបលោក និងលោកប្ធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី ជុំវិញការផ្គង់ផ្គង់គ្រឿងសព្វាវុធបន្ថែម ក្នុងនោះរួមមានទាំងគ្រាប់មីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយ ថូម៉ាហាក់។ គួរបញ្ជាក់ផងដែរថា បើទោះបីជាកាលបរិច្ឆេទច្បាស់លាស់មិនត្រូវបានបញ្ជាក់ក៏ដោយ ក៏លោកប្រធានាធិបតី Trump បានបញ្ជាក់ថា រូបលោក និងលោកប្រធានាធិបតី Putin នឹងជួបគ្នាក្នុងពេលឆាប់ៗនេះក្នុងទីក្រុង Budapest។