ប្រជាជនប៉េរូរាប់ពាន់នាក់ បានដើរដង្ហែរតាមដងផ្លូវក្នុងទីក្រុង លីមា ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតីបណ្តោះអាសន្ន ចូសេ ជេរី ដែលជំរុញឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងប៉ូលីស។ គួរបញ្ជាក់ផងដែរថា បាតុកម្មដែលផ្តួចផ្តើមដោយក្រុមស៊ីវិល សហជីពកម្មករ កម្មករដឹកជញ្ជូន និងសមាជិកនៃក្រុមយុវជន ឬ ជេន ហ្ស៊ី (GenZ) ទាមទារឲ្យមានចំណាត់ការប្រឆាំងនឹងការកើនឡើងនៃអត្រាអំពើឧក្រិដ្ឋកម្ម ការបិទសភា និងអំពាវនាវឲ្យមានសភាធម្មនុញ្ញរបស់ប្រទេសនេះ កែប្រែរដ្ឋធម្មនុញ្ញឡើងវិញ។