បាត់ដំបង៖
នៅល្ងាចវេលាម៉ោង៤:៤០នាទីថ្ងៃទី១៦ ខែតុលា ២០២៥ មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់បោកបក់ ធ្វើឲ្យរលំដើមឈើ១ដើម ដួលកាត់ផ្លូវសង្កត់លើគោយន្តកន្រ្តៃមួយគ្រឿង និងម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរ បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសស្រាល នៅចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (មុខមណ្ឌលសុខភាព បួរ)។
ក្រោយហេតុការណ៍នេះ ដើមឈើ ត្រូវបានពលរដ្ឋនិងប្រជាការពារភូមិ ប៉ុស្តិ៍នគរបាលកាត់ប្រមូលយកចេញពីផ្លូវដើម្បីសម្រួលចរាចរណ៍៕