កាលពីថ្ងៃព្រហស្បតិ៍ ទី20 ខែវិច្ឆិកា រដ្ឋសភាប្រទេសវេណេស៊ុយអេឡា បានអនុម័តការបន្តរយៈពេល 15 ឆ្នាំនៃការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនរដ្ឋ PDVSA និងក្រុមហ៊ុន រូហ្សារ៉ូប៊េសនេហ្វ (Roszarubezhneft) របស់ប្រទេសរុស្ស៊ី។ ការបន្តបណ្តាក់ទុនរួមគ្នានេះ នឹងអនុញ្ញាតឲ្យដៃគូទាំងពីរ បន្តដំណើរការលើទីតាំងប្រេងដែលបានកំណត់ រហូតដល់ឆ្នាំ 2041 ខាងមុខ ជាមួយនឹងមានគោលដៅផលិតប្រេងឆៅប្រមាណ 91 លានបារ៉ែល ឬ 16.600 បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលទំហំនៃការវិនិយោគសរុបមានប្រមាណដល់ទៅ 616 លានដុល្លារ។
