ជនបំផ្ទុះគ្រាប់បែកអត្តឃាត 3 នាក់ បានធ្វើការបំផ្ទុះខ្លួនឯងនៅក្នុងទីស្នាក់ការកណ្តាលនៃកងកម្លាំងយោធាប៉ារ៉ារបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ទី24 ខែវិច្ឆិកា ដោយបានសម្លាប់មន្ត្រីបុគ្គលិក 3 នាក់ និងយ៉ាងហោចណាស់ 5 នាក់ផ្សេងទៀតរងរបួស។ យោងតាមមន្ត្រីប៉ូលីសបានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានបើកការបាញ់ប្រហារ សម្រុកចូលទៅក្នុងទីស្នាក់ការកណ្តាលនៃកងកម្លាំងយោធាប៉ារ៉ាក្នុងទីក្រុង ផែសាវ៉ា មុនពេលបំផ្ទុះខ្លួនឯងនៅក្នុងអគារ ខណៈដែលរហូតមកដល់ពេលនេះ មិនទាន់មានក្រុមសកម្មប្រយុទ្ធណាមួយ ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។