គិតត្រឹមថ្ងៃចន្ទ ទី24 ខែវិច្ឆិកា ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ 91 នាក់ និងមនុស្ស 11 នាក់ទៀត បន្តបាត់ខ្លួន ខណៈដែលលំនៅដ្ឋានប្រមាណ 235.000 ខ្នង ត្រូវបានជន់លិច និងដំណាំប្រមាណ 80.000 ហិកតា ត្រូវបានបំផ្លាញ។ គួរបញ្ជាក់ផងដែរថា ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ ជន់លិចតំបន់ជាច្រើននៅភាគកណ្តាលប្រទេសវៀតណាមក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ខណៈដែលរដ្ឋាភិបាល បានប៉ាន់ប្រមាណថា ទឹកជំនន់បានបង្កជាការខូចខាតផ្នែកសេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រមាណ 8.98 ពាន់ពាន់លានដុង ឬស្មើនឹងប្រមាណ 341 លានដុល្លារអាមេរិក។
