កណ្ដាល ៖

សមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០២ នាក់ ករណីអំពើលួច (ម៉ូតូ)នៅថ្ងៃទី១១ខែ វិច្ឆិកា ឆ្នាំ២០២៥ ម៉ោង០៣និង៣០នាទីត្រង់ ចំណុចជាប់របងសាលាសេរីភាព ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ អុល សុខខេមរៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សីក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យ០២នាក់៖

១-ឈ្មោះ ឈុំ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ អេតចាយ (ឃាត់ខ្លួន)។

២-ឈ្មោះ ថេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងអាគារវប្បធម៍ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ អេតចាយ (គេចខ្លួន) ។

ជនសង្ស័យវិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម(+)។

ចំពោះវត្ថុតាងចាប់យក រួមមាន៖

១-កាបូបស្ពាយចំហៀងពណ៍ខ្មៅ ចំនួន១។

២-កន្ត្រៃពណ៍បៃតងលាយឈូក ចំនួន១។ ៣-កាំបិតដងពណ៍លឿង ចំនួន១។

៤-ទុយរឺវេសដងពណ៍ខ្មៅ ចំនួន១។ ៥-កូនសោរពណ៍ក្រហម ចំនួន១។

៦-នាឡិកាចំនួន២គ្រឿង។

ចំណែកសម្ភារៈបាត់បង់រួមមាន៖

១-ម៉ូតូម៉ាកHonda scoopy-1 ពណ៍ស សេរីឆ្នាំ២០២០ ផ្លាកលេខ កណ្តាល 1AG-4589។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាកាលពីយប់រំលងអាធ្រាតចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៣០នាទី ជនសង្ស័យដែលជាអ្នករើសអេតចាយ បានជិះកង់ ក៏ប្រទះឃើញជនរងគ្រោះដេកដួលក្បែររបងសាលាសេរីភាពស្រវឹងស្រាហើយក្អួតផងនោះ។

ដោយមានម៉ូតូផងនោះ ជនសង្ស័យឈ្មោះ ឈុំ វាសនា និងបក្ខពួកម្នាក់ទៀតឈ្មោះ ថេង បាន បណ្តើរម៉ូតរបស់ជនរងគ្រោះយកទៅបញ្ចាំនៅចាក់អង្រែក្រោមបានលុយ៥០ម៉ឺនរៀលបូក ជាមួយការទិញគ្រឿងញៀនចំនួន១០ម៉ឺនរៀលទៀត។ 

ភ្លាមនោះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវឃាត់បានជនសង្ស័យម្នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង  តាខ្មៅបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំបានលុយ៥០ម៉ឺនរៀល យកទៅទិញគ្រឿងញៀនអស់ ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕