កណ្តាល៖
ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយជនរងគ្រោះជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនឹងទីតាំងកើតហេតុ ក្រោយជិះវ៉ារថយន្តដឹកដីមិនផុត ក៏ជ្រុលទៅបុករថយន្តដឹកសម្រាម០១គ្រឿងផ្សេងទៀតបញ្ច្រាសផ្លូវគ្នាពេញទំហឹង បណ្ដាលឱ្យជាប់និងរថយន្តអូសជាង៥០ម៉ែត្រ ហើយ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង ០៩និង៥៣នាទី ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥នៅចំណុច (ផ្លូវកោង ) លើកំណាត់ផ្លូវលេខ 70B ស្ថិតក្នុងភូមិព្រែកក្របៅទី(៣) សង្កាត់ព្រែកអំពិល ក្រុងអរិយ្យក្សត្រ ខេត្តកណ្តាល ។
លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់អោយដឹងថា÷នៅវេលាកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IS-4083 បើកបរដោយឈ្មោះ អែម ចំរើន ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ បើកបរពីជើងទៅត្បូង។
ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបើកវ៉ារថយន្តដឹកដី០១គ្រឿងតែវ៉ាមិនផុត ក៏ជ្រុលចូលទៅបុករថយន្ត០១គ្រឿងទៀត ម៉ាក NISSAN DIESEL ពណ៌លឿង ប្រភេទដឹកសម្រាម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហ៊ន សុផុន ភេទប្រុសអាយុ៣៩ ឆ្នាំ មានទីលំនៅភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បើកបរពីលិចទៅកើត(បញ្ច្រាសទិសគ្នា ) និងអ្នករួមដំណើរ ០២ នាក់។
ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុពិនិត្យវាស់វែង និងបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធ ម៉ូតូរងការខូចខាតធ្ងន់ និង រថយន្តរងការខូចខាតស្រាល ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ធាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់តាមនីតិវីធី ។
សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ឋានបឋម ដោយយោងលើវិដេអូកាមេរា សុវត្ថិភាព គឺ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកចូលចំនែកផ្លូវរថយន្តក្នុងស្ថានភាពផ្លូវកោង ចំនែករថយន្ត ដឹកសម្រាម បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ក្នុងស្ថានភាពផ្លូវកោង៕
