ភ្នំភ្លើង សេមេរ៉ូ របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បត្តិ ទី20 ខែវិច្ឆិកា ជំរុញឲ្យអាជ្ញាធរប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត។ គួរបញ្ជាក់ផងដែរថា ភ្នំភ្លើង សេមេរ៉ូ ដែលមានកម្ពស់ប្រមាណ 3600 ម៉ែត្រ គឺជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មប្រមាណ 130 ផ្សេងទៀត របស់ប្រទេសឥណ្ឌូនេស៊ី។
