កំពង់ស្ពឺ៖
ជនសង្ស័យជាអ្នកញៀនល្បែងចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលស្រុក បសេដ្ឋ ធ្វើការឃាត់ខ្លួនបាន ហើយ អ្នកញៀនល្បែងច្រើននាក់ទៀត បានរត់គេចខ្លួន បាត់ស្រមោល ខណៈដែលកំពុងនាំគ្នាអ៊ុតអាប៉ោងហើយកម្លាំងនគរបាល ចុះបង្ក្រាបទីតាំងខាងលើ។
ការឃាត់ខ្លួនអ្នកញៀនល្បែងអាប៉ោងបាន០២នាក់ នេះ បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចជើងភ្នំត្រពាំងស្យា ស្ថិតក្នុងភូមិត្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថាក្រុមអ្នកញៀនល្បែងអាប៉ោងដែលឃាត់ខ្លួន បានទី០១~ ឈ្មោះ សៀន វ៉ាត ភេទប្រុស អាយុ៥៣ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុង ភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមេបាញ់អាប៉ោង) និងទី០២~ ឈ្មោះ ដុក ផល្លី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិតាត្រាច់ ឃុំកំពង់ត្រាច់ ស្រុករមាសហែក ខេត្តស្វាយរៀង (ជាអ្នកចូលរួមលេង) ។ ចំណែកអ្នកលេងមួយចំនួនទៀត បានរត់គេចខ្លួន បាត់អស់ ក្នុងរង្វង់ប្រតិបត្តិការនោះ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាង ត្រូវកំលាំងជំនាញព្រហ្មទណ្ឌស្រុក បសេដ្ឋ បានកសាងសំណុំរឿងបញ្ជូនទៅផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
