កណ្តាល៖
រថយន្តសេរីទំនើបមួយគ្រឿង បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលចតទុកក្នុងបរិវេណផ្ទះ សង្ស័យមានសត្វកណ្តុរចូលកាត់ប្រពន្ធ័ខ្សែភ្លើងក្នុងរថយន្ត ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០២និង៣០នាទីរំលងអាធ្រាតថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៥នៅចំណុចក្នុងលំនៅដ្ធានស្ថឹតក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក យី វណ្ណដា បានប្រាប់អោយដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ គួន វង្សសុគន្ធី ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ រថយន្តដែលឆេះ ម៉ាក Ford ពណ៌ស សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ2BX-2286 រងការខូចខាតធ្ងន់ធ្ងរ ។
លោកអធិការបញ្ជាក់បន្ថែមថាក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងប៉ុស្តិ៍តាក្តុល ប្រជាការពារ និងប្រជាពលរដ្ធក្បែរខាង បានចេញជួយពន្លត់ដោយប្រើបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០២បំពង់ និង ប្រើទុយោទឹកស្អាតរបស់ម្ចាស់ផ្ទះទើបគ្រប់គ្រងបាន ។
តាមការសន្និដ្ធានជំហានដំបូង៖ ដោយលំនៅដ្ធាន ម្ចាស់រថយន្តរងគ្រោះ មានផើងផ្កា ដើមផ្កាវល្លិឡើងដើមរុក្ខជាតិនៅក្បែរនោះ សង្ស័យជាជម្រកសត្វកណ្តុរ ហើយវាចូលកាត់ប្រព័ន្ធខ្សែភ្លើងក្នុងរថយន្ត បណ្តាលអោយឆ្លងចរន្តចេញពីអាគុយ ក្លាយជាអណ្តាភ្លើងឆាបឆេះរថយន្តដោយខ្លួនឯង តែក្នុងហេតុការណ៍ មិនមានរងរបួសគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕
