ថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតលើ «ជុងគុក» (Jung Kook) សមាជិកក្រុម BTS ខណៈពេលដែលស្ត្រីជនជាតិជប៉ុនម្នាក់អាយុប្រហែលជា ៥០ ឆ្នាំ ត្រូវបានប៉ូលីសកំពុងស្វែងរក ពីបទព្យាយាមចូលទៅក្នុងផ្ទះរបស់ Jungkook នៅតំបន់ យ៉ុងសាន (Yongsan) ទីក្រុងសេអ៊ូល។

បើយោងតាមការចុះផ្សាយរបស់ Korea Time បានឱ្យដឹងថា ស្ត្រីរូបនេះ បានព្យាយាមបញ្ចូលលេខកូដសម្ងាត់ទ្វារមុខរបស់ផ្ទះ «ជុងគុក» (Jung Kook) ម្តងហើយម្តងទៀត តាំងពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកាមកម្ល៉េះ។

ដ្បិតថា ដឹងអត្តសញ្ញាណយ៉ាងនេះក្តី ក៏មិនទាន់មានការអះអាងនៅឡើយទេថា ស្ត្រីជនជាតិជប៉ុនរូបនោះ បានវិលត្រឡប់ទៅប្រទេសកំណើតខ្លួនវិញហើយឬនៅនោះទេ។ ចំណែកឯ ប៉ូលីសក៏កំពុងតែធ្វើការស៊ើបអង្កេតលើរឿងនេះផងដែរ។

គួររំលឹកដែរថា ហេតុការណ៍បែបនេះ មិនមែនទើបតែកើតលើ «ជុងគុក» (Jung Kook) ជាលើកដំបូងនោះទេ ដោយកាលពីអំឡុងខែមិថុនា និងខែសីហា កន្លងទៅនេះ ក៏មានអ្នកគាំទ្រជនជាតិចិនម្នាក់ បានព្យាយាមតាមលោកមកដល់ផ្ទះផងដែរ។ ក្នុងនោះ «ជុងគុក» (Jung Kook) ក៏ធ្លាប់បានដាស់តឿនជាញឹកញាប់ថា បើសិនជាមិនចង់ចូលប៉ុស្តិ៍ប៉ូលីសនោះទេ សូមកុំមករំខានលោកដល់ផ្ទះឱ្យសោះ៕